ជាប្រទេសមួយដែលពឹងផ្អែកទៅលើកសិកម្មជាសំខាន់ព្រោះប្រជាជនប្រមាណ ៨០% ទៅ ៨៥%ជាកសិករ ហើយកសិកម្មផ្ដល់ ៥០%នៃផលិតផលជាតិសរុប។ ផលិតផលកសិកម្មរួមមានដដំណាំរួមផ្សំ ៦៣% ការចិញ្ចឹមសត្វ ២៤% ការនេសាទ ១០% និង ព្រៃឈើ ៣%។ ដូចនេះបញ្ជាក់ឲ្យឃើញថាប្រជាជនកម្ពុជាមានកម្រិតជីវភាពទាបនូវឡើយ ។
យល់ដឹង
ប្រជាជនកម្ពុជាយើងភាគច្រើនរស់នៅតាមជនបទ
ហើយប្រកបរបរកសិកម្ម។
ទោះបីប្រទេសកម្ពុជាមានផ្ទៃដីសម្រាប់ដំណាំស្រូវពី ៨៥% ទៅ
៩០%ក៏ដោយក៏គ្រួសារមួយចំនួនផលិតស្រូវពុំបានគ្រប់គ្រាន់តាមតម្រូវការឡើយ។
១.ប្រភេទកសិករ
តាមការស្រាវជ្រាវបានឲ្យដឹងថា
ចំនួនគ្រួសារដែលប្រកបរបរកសិកម្មមានប្រមាណពី ១.២លាន ទៅ
១.៣លានគ្រួសារនៅទូទាំងប្រទេស។
គេអាចចែកប្រភេទកសិករទាំងនោះជាប្រភេទធំៗដូចតទៅ ៖
- កសិករផលិតស្រូវ ឬ អ្នកស្រែ ៖ មានចំនួនច្រើនជាងគេក្នុងប្រទេស
និងនិយមធ្វើស្រូវវស្សា (រដូវភ្លៀង)លើផ្ទៃដីទំនាប។
កសិករទាំងនោះអាចរកប្រាក់ដើម្បីបង្គ្រប់ចំណូលរបស់ពួកគេដោយការងារផ្សេងៗទៀត
(ចិញ្ចឹមសត្វ និង ឡើងត្នោត)ឯកសិករមួយចំនួនទៀត ធ្វើស្រូវប្រដេញទឹក
និងស្រូវប្រាំង នៅចុងរដូវវស្សា ពេលទឹកស្រកតាមដងទន្លេ មាត់បឹង
និងព្រែកនានា។
កសិករទាំងនោះអាចរកប្រាក់បំពេញតម្រូវការរបស់ពួកគេបានដោយស្វែងរកការងារធ្វើតាមរដូវ
នៅទីប្រជុំជន ទីក្រុង ការងារកាប់អុស និងធ្វើធ្យូង។
- កសិករនៅតំបន់ដីខ្ពស់ ៖ គេដាំដំណាំ អចិន្ត្រៃយ៍ ឬ តាមរដូវ ដូចជា៖ ពោត
ដំឡូង សណ្ដែក ល្ង...។ល។ កសិករខ្លះទៀត ចិញ្ចឹមសត្វ និង
ធ្វើស្រូវប្រដេញទឹក។
- កសិករធ្វើចំការ ឬ កសិករមិនដាំស្រូវ ៖
ពួកគេដាំដំណាំផ្សេងៗនៅតាមបណ្ដោយមាត់ទន្លេ ស្ទឺង និងដីទួលនានា ដូចជា
ថ្នាំជក់ បន្លែ ផ្កា...។ល។ កសិករទាំងនេះមានការងារបន្ទាប់បន្សំរបស់ពួកគេគឺ
ចិញ្ចឹមសត្វ ដាំឈើហូបផ្លែ និងនេសាទ។
- កសិករក្នុងបណ្ដាខេត្តភូមិភាគឦសាន (រតនះគីរី
មណ្ឌលគីរី)និងតំបន់ព្រៃភ្នំនានា ច្រើនធ្វើដំណាំព្រៃដុត មាន ស្រូវ ពោត
ដំឡូង និងរុក្ខជាតិផ្ដល់មើមជាដើម។ ក្រៅពីនេះពួកគេស្វែងរកអនុផលព្រៃឈើ
និងបរបាញ់សត្វ។
ក្នុងវិស័យកសិកម្មកម្ពុជា
ស្ត្រីបានដើរតួនាទីសំខាន់ណាស់បន្ថែមលើការងារផ្ទះសំបែង (ដាំបាយ បុក
កិនស្រូវ ដងទឹក រកអុស និងថែទាំកូនចៅ)។ ស្ត្រី ត្រូវដាំដំណាំ ប្រមូលផល
មើលថែទាំសត្វពាហនៈ និងត្រូវទៅលក់ផលិតផលនៅឯទីផ្សារទៀតផង។
== ២.ប្រព័ន្ធផលិតកម្ម ==ភ
២.១.ដំណាំស្រូវ
ប្រព័ន្ធផលិតស្រូវអាចមានលក្ខណះខុសប្លែកគ្នាទៅតាមតំបន់ទីតាំងភូមិសាស្ត្រ
របបទឹក រដូវដាំដុះ និងកម្រិតត្រួតពិនិត្យផ្សេងៗ។
ដូចនេះគេអាចចែកប្រព័ន្ធផលិតស្រូវដូចតទៅ ៖
- ស្រូវវស្សា ៖ ត្រូវបានគេដាំនៅទូទាំងប្រទេសចាប់ពីខែឧសភា
ដល់ខែតុលា។ ទំហំដីប្រែប្រួលទៅតាមដង់ស៊ីតេប្រជាជនគឺ
១ហិចតានៅខេត្តកំពង់ស្ពឺ និងតិចជាង៥ហិចតានៅខេត្តបាត់ដំបង
រីឯទិន្នផលក៏ប្រែប្រួលទៅតាមតំបន់ដែរ។
ខេត្តដែលផ្ដល់ស្រូវច្រើនជាងគេគឺខេត្តបាត់ដំបង ពោធិ៍សាត់
កំពង់ឆ្នាំង តាកែវ សៀមរាប កំពង់ធំ ព្រៃវែង និងស្វាយរៀង។
- ស្រូវប្រាំង ៖ គេធ្វើនៅតំបន់ក្បែរមាត់បឹង ទន្លេ ស្ទឹង ព្រែក
ដោយវិធីស្ទូង និងបាចទឹកបញ្ចូល នៅរដូវទឹកស្រក។
ខេត្តដែលធ្វើស្រូវប្រាំងសំខាន់ៗមាន តាកែវ ព្រៃវែង និង កណ្ដាល។
ស្រូវប្រាំងទទួលបានទិន្នផលខ្ពស់ជាងស្រូវវស្សា
តែទាមទារឲ្យមានការថែទាំជាប្រចាំ។
- ស្រូវឡើងទឹក ៖
តំបន់ស្រូវឡើងទឹកសំខាន់ៗស្ថិតនៅជុំវិញបឹងទន្លេសាប
និងកំហូងនានាតាមបណ្ដោយទន្លេមេគង្គក្នុងខេត្តកំពង់ចាម ព្រៃវែង
និងតាកែវ។ ស្រូវឡើងទឹកអាចធន់នឹងកំពស់ទឹក ២ម ទៅ ៥ម។
ស្រូវឡើងទឹកបានផ្ដល់ទិន្នផលខ្ពស់ដូចស្រូវប្រាំងដែរ។
ស្រូវឡើងទឹកជាប្រភពស្រូវធ្ងន់ដែលរយៈពេលដាំដុះពី ៨
ទៅ៩ខែទើបអាចប្រមូលផលបាន។
ប្រសិនបើលោកអ្នកចង់ស្វែងយល់លំអឹតពីពូជស្រូវទាំងនេះសូមអញ្ជើងទស្សនា www.maff.gov.kh
២.២.ដំណាំកៅស៊ូ
កៅស៊ូមានប្រភពនៅប្រទេសប្រេស៊ីល ហើយនាំចូលមក
ប្រទេសកម្ពុជាដោយក្រុមហ៊ុនបារាំងកាលពីឆ្នាំ
១៩២០។ គេដាំកៅស៊ូនៅតំបន់ដីក្រហមក្នុងខេត្តកំពង់ចាម ក្រចេះ
រតនះគីរី និង ក្រុងព្រះសីហនុ។ មុនឆ្នាំ ១៩៧០ ចំការកៅស៊ូកម្ពុជាមាន
៦៧០០០ហិចតា ឲ្យផល ៥២០០០តោនក្នុងមួយឆ្នាំ។
សព្វថ្ងៃគេកាប់ដើមកៅស៊ូចាស់ៗចោល និងដាំថ្មីជំនួសវិញ។ ក្នុងឆ្នាំ
១៩៩៩ ផ្ទៃដីចៀរជ័រកៅស៊ូមាន ៣៩៧១៨ហិចតា និងឲ្យផលជ័រស្ងួតបាន
៤៥២០៣តោន ហើយបញ្ចេញលក់ជ័រស្ងួតបាន ៤៤៣៧៦តោន។
ប្រទេសកម្ពុជាមានលទ្ធភាពច្រើនក្នុងការពង្រីកដំណាំកៅស៊ូ
ព្រោះប្រទេសយើងមានដីក្រហមរហូតដល់ទៅ ៧១៦០០០ហិចតា។
ដំណាំកៅស៊ូមានសារៈសំខាន់ខ្លាំងក្នុងសេដ្ឋកិច្ចជាតិ
ព្រោះដំណាំនេះផ្ដល់នូវរូបធាតុដើមសម្រាប់ឧស្សាហកម្មកៅស៊ូក្នុងស្រុក
និងនាំចេញ ហើយផ្តល់ការងារដល់ប្រជាជនយើងបានមួយចំនួនធំ។
២.៣.ដំណាំផ្សេងៗទៀត
ក្នុងឆ្នាំ ១៩៩៩ ក្រៅពីដំណាំ
ស្រូវ
និងដំណាំកៅស៊ូ គេឃើញមានដំណាំជាច្រើនទៀតដូចជា ពោត (៥៩៨៣៥ហិចតា)
សណ្ដែកសៀង (៣៥០៨៥ហិចតា) សណ្ដែកបាយ (២៦១៨២ហិចតា) ដំឡូងឈើ (១៤០៣៩ហិចតា) ល្ង
(១៦៤៦២ហិចតា) សណ្ដែកដី (១០៥៨៧ហិចតា) អំពៅ (៨៤១៧ហិចតា) ថ្នាំជក់ (៨២៩២ហិចតា)
ល្ហុងប្រេង (១៥២១ហិចតា) ក្រចៅ (២៧៣ហិចតា) ម្រេច(N/A)...និងបន្លែ
(៣១៤៥០ហិចតា)។
២.៤.ការចិញ្ចឹមសត្វ
នៅប្រទេសកម្ពុជាយើង
ការចិញ្ចឹមសត្វទទួលបានផលទាបនូវឡើយ
ហើយមានលក្ខណះតូចតាចនៅក្នុងតែរង្វង់គ្រួសារ និងខ្វះបច្ចេកទេស។
ការចិញ្ចឹមសត្វនេះមិនបម្រើឲ្យឧស្សាហកម្ម ឬជំនួញទេ
វាបម្រើឲ្យតែការងារកសិកម្មប៉ុណ្ណោះ ព្រោះសព្វថ្ងៃនេះគោ និង ក្របី
៩០% ត្រូវបានគេប្រើប្រាស់ជាកំលាំងអូសទាញ។
ចំពោះសត្វគោវិញគេប្រើវាសំរាប់ព្ជួរ រាស់ដីនៅរដូវវស្សា។
ការចិញ្ចឹមគោទៅអនាគតអាចបម្រើឲ្យឧស្សាហកម្មបាន
ព្រោះសព្វថ្ងៃគេបង្កើតស្ថានីយចិញ្ចឹមគោមួយកន្លែងនៅភ្នំតាម៉ៅ
ក្នុងខេត្តតាកែវ ដែលមានពូជគោល្អៗជាច្រើន។
ការចិញ្ចឹមសត្វបានរួមចំណែកយ៉ាងសកម្មក្នុងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាយើង។
២.៥.ការនេសាទ
២.៦.ព្រៃឈើ
៣.ទំនាក់ទំនងរវាងការដាំដុះ អាជីវកម្មព្រៃឈើ និងនេសាទ
ការដាំដុះ
ព្រៃឈើ និងនេសាទ ជាភោគទ្រព្យយ៉ាងសំខាន់សម្រាប់ប្រជាជនកម្ពូជា
ហើយកសិករបានពង្រីកប្រព័ន្ធផលិតកម្មដែលគេបានរ៉ាប់បញ្ចូលធាតុគន្លឹះទាំងបីនេះ។
នៅពេលដែលកសិកររំពឹងលើដីដាំដុះដើម្បីធ្វើផលិតកម្ម (ដំណាំ និង
ការចិញ្ចឹមសត្វ)កម្រៃដែលបានមកពីអាជីវកម្មព្រៃឈើ និង នេសាទ
ក៏ជាចំណែកមួយសំខាន់នៃប្រព័ន្ធកសិកម្មមួយដែរ។ មុនឆ្នាំ ១៩៧០
សកម្មភាពអភិវឌ្ឍហាក់បីដូចជាមានលំនឹង
ក៏ប៉ុន្តែជាមួយនឹងកំណើនប្រជាជន ដែលកើនឡើងឥតឈប់ឈរ
និងកំណែប្រែសេដ្ឋកិច្ចឆ្ពោះទៅរកសេដ្ឋកិច្ចទីផ្សារក្រោយឆ្នាំ ១៩៩៣
គេសង្កេតឃើញសញ្ញាណនៃការបំផ្លិចបំផ្លាញបរិស្ថានមានសភាពធ្ងន់ធ្ងរឡើងៗ។
អតិផលនៃប្រព័ន្ធកសិកម្មនាំឲ្យមានកំណើនបម្រើបម្រាស់ថ្នាំសម្លាប់សត្វល្អិត
និងជីគីមី ប៉ុន្តែថ្នាំសម្លាប់សត្វល្អិត
និងជីគីមីទាំងនោះហូរទៅផ្ដុំគ្នានៅទន្លេ និង
បឹងដែលបំផ្លាញមច្ឆាជាតិមិនតិចទេ។
(ប្រភព៖ សិក្សាសង្គមថ្នាក់ទី១២)
កសិកម្មនៅប្រទេសកម្ពុជា
កម្ពុជាជាប្រទេសមួយមានវិសាលភាពជាងគេនៅជ្រោយឥណ្ឌូចិនភ្នែកធនធានធម្មជាតិ។
មគ្គុទេ្ទសក៏របរបុរាណខ្មែរតែងប្រកបរបរចិញ្ចឹមជីវិតតាមផ្លូវសុចរិតជាដរាបពិសេសរបរកសិកម្ម។
ប៉ុន្តែរបរនេះតែងតែកើតមានជាបញ្ហារាប់មិនអស់នៅក្នុងជីវិតប្រចាំថ្ងៃជាហេតុនាំអោយស្ដែងចេញជាយោបល់របស់ប្រជាជនមួយចំនួនយល់ថា
កសិកម្មនៅកម្ពុជា ជាកសិកម្ម យថាផល ។
ការយល់ដឹង
កសិកម្មសំដៅទៅលើការធ្វើស្រែចំការដំនាំរឺដាំដុះដំនាំផ្សេងៗ។
យថាកម្មគឺអ្វីៗដែលទទួលបាន មានសភាពមិនទៀងទាត់គឺបានតាមសភាពចៃដន្យតាមដំណើរ។
តាមធម្មតានៅប្រទេសកម្ពុជាតាំពីកំណើតទឹកដីមកប្រជាពលរដ្ឋខ្មែរប្រកបរបរជាកសិកម្មមានចំនួនប្រមាណ៩០%។
វិធីបុរាណ
សេវាកម្មក្នុងវិស័យកសិកម្មពួកគេច្រើនធ្វើទៅតាមបែបលំនាំកសិកម្មយថាផល
ពីជំនាន់មួយទៅជំនាន់មួយពីសម័យកាលមួយទៅសម័យកាលមួយជាបន្តបន្ទាប់ស្រដៀងៗគ្នាទាំងតំបន់ស្រែក៏ដូចជាតំបន់ចំការច្បារដំនាំ។
មានភស្ភុតាងជាក់ស្ដែងជាច្រើនដែលកំនត់ន័យសេចក្ដីនេះដូចជា
ដីជាប្រភពផ្ដល់ទីតាំងរបស់ដំនាំ។
ការធ្វើស្រែលើដីចាស់ដដែលៗស្រូវដដែលៗពីមួយឆ្នាំទៅមួយឆ្នាំជាហេតុធ្វើងោយដីនើប្រែជាដីខ្សោះជីជាតិ។គ្មានហេតុផលអ្វីផ្សេងក្រៅពីធ្វើស្រូវនៅលើដីចាស់មួយមុខប៉ុណ្ណោះ។
ប្រភពទឹក
ទឹកជាប្រភពដង្ហើមដ៏សំខាន់បំរើឲ្យការរស់នៅរបស់ស្រូវក៏ដូចជាដំនាំ។ប្រភពទឹកក្រៅពីទឹកបឹង
ស្ទឹងទន្លេ គឺមានតែមួយមុខគឺពឹងលើមេឃបានសេចក្ដីថាអាស្រ័យលើទឹកភ្លៀងអោយ
ពោលគឺពឹងផ្អែកផ្ញើរវាសនាលើអទិទេព។
ការរើសពូជ
ពូជស្រូវរឺដំនាំពុំមានការជ្រើសរើសពូជរឺសំរិតសំរាំងពូជអោយបានម៉ត់ចត់តាមលក្ខណ:បច្ចេកទេសវិទ្យាទេគេតាមទំលាប់រឺពូចដដែលៗ។
ឧបករណ៏បុរាណ
ចំពោះឧបករណ៏បំរើការងារផលិតកម្មវិញមានលក្ខណ:បុរាណដូចជាប្រើនង្គ័ល
រនាស កំលាំអូសទាញ ប្រើសត្វគោក្របី ។
ការថែទាំក៏ពុំសូវមានលក្ខណ:វិទ្យាសាស្រ្តត្រឹមត្រូវទេ ដូចជាការបង្ហូរទឹក
បញ្ចេញទឹកចេញចូលការចំចាត់សត្វល្អិតចង្រៃការប្រើប្រាស់ជីធម្មជាតិ
គឺធ្វើក្រោមរូបភាពបានស្មានឬតាមទំលាប់ពីឪពុកមកកូន។កសិករខ្លួនឯងផ្ទាល់ការយល់ដឹងមានកំរិតទាប់គឺធ្វើស្រែតាមទំលាប់តៗគ្នាពីជំនាន់មួយទៅជំនាន់មួយតាមសភាវ:គតិអនុកម្ម។ដើម្បីអោយកាន់តែច្បាស់ថែមទៀងតាមសូមពនិត្យតាមរយ:ស្នាដៃអក្សរសិល្សវិញ។ទទឹ្ទមនឹងការយល់ឃើញបែបនេះនៅមានលេចចេញជាការយល់ឃើញផ្ទុយមួយទៀត។
ក្រោយមកយល់គេយល់ ថាកសិកម្មនៅកម្ពុជា ជាកសិកម្ម
ប្រពលវប្បកម្ម។គេអះអាងថាបែបនេះគេសំអាងលើហេតុផលដូចតទៅ។
ការធ្វើបែបប្រពលវប្បកម្មគឺមិនពឺងផ្អែកលើមេឃរឺអាទិទេពពេកទេ
គឺមានលក្ខណ:វិទ្យាសាស្រ្តទំនើប ទាន់សម័យតាមរយះសមភ្ថភាពរបស់មនុស្សផ្ទាល់។
ជាក់ស្ដែងដីដែលគេបង្កបង្កើតផលគឺមានការវិភាគទៅតាមបច្ចេកទេសកសិកម្ម។មានការយកចិត្តទុកដាក់ខ្ពស់ពីជំនាញនៅក្រសួងកសិកម្មនិងអង្គការក្រៅរដ្ឋាភិបាលជួយសហការណ៏ផង។ពូជស្រូវឬដំនាំកសិករចេះជ្រើសរើសពូជបានល្អដោយមានវិស្វករនិងផ្នែកជំនាញចុះជួយនិងណែនាំ។
ឧបករណ៍សម័យ
ទឹកស្រោចស្រពមានការជីកស្រះ
ជីកប្រឡាយ ជីកអាងស្តុបទឹកលើភ្នំ ទប់ទំនប់ប្រព័ន្ធធារាសាស្រ្ត
តាមលក្ខណ:បច្ចេកទេស
ក្នុងទិសដៅផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់ដល់ការងារធ្វើស្រែជំការឈានរហូត់
ដល់ធ្វើស្រែប្រាំងថែមទៀតផង។សំភារះឬឧបករណ៏ទាន់សម័យដូចជា ត្រាក់ទ័រ គោយន្ត
ម៉ាសីនបូមទឹក ម៉ាសីនច្រូតកាត់ បោកបែប ។
ដីកសិករមានសមត្ថភាពចេះប្រើជីគីមីផ្សំ និងជីធម្មជាតិ
ក្រៅពីនេះក្រសួងកសិកម្មបានបង្កើតមជ្ឈមមណ្ឌលធ្វើពិសោធន៏ដំនាំស្រូវ តាមតំបន់
តាមស្រុក តាមខេត្ត ។ សរុបមកឃើញថាទស្សនះទីពីមានលក្ខណ:សមស្របពិតៗ។
ប៉ុន្តែយោបល់ដែលប្រជាជនបានលើកឡើងថាកសិកម្មនៅកម្ពុជាគឺជាកសិកម្ម
យថាផលនោះពុំមានលក្ខណ:ត្រឹមត្រូវទាំងស្រុងនោះទេពីព្រោះបច្ចុប្បន្នវិស័យកសិកម្មត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងពិសេសបានបង្កើតនូវក្រសួងធនធានទឹកដែលរបបមុនៗពុំមានឡើយ។ទាំងផ្នែកធនធានទឹកពូជធាបច្ចេកទេសទីផ្សាលក់ផលិតផល
បណ្ដាញធារាសាស្រ្ដ បណ្តាញគមនាគមន៏ ទូរគមនាគមន៏ មធ្យោបាយដឹកជញ្ជូន
រាជរដ្ឋាភិបាលបាននឹង កំពុងជំរុញយ៉ាងមមាញឹក
និងខ្លាំងក្លាហើយជាបណ្ដើរៗកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ
ប្រទេសធ្លាប់មានកិតិ្តស័ព្ទល្បីល្បាញលើឆាកអន្តរជាតិក្នុងនាមជាពលរដ្ឋខ្មែរពិសេសក្នុងនាមជាសិក្ខាកាមជន
យើងនេងខិតខំរៀនសូត្រលើគ្រប់វិជាពិសេស
ផ្នែកកសិកម្មប្រែក្លាយខ្លួនចាធនធានមនុស្សខ្មែរប្រកបដោយសមត្ថភាពនិងថាមពលរួមចំណែករ
និងអភិវឌ្ឍប្រទេសជាតិឲ្យថ្គុំថ្កើន។